Light Waves as Abstract Futuristic Background, Science and High Tech Design

វិទ្យាហាក់បីដូចជាកូនសោរមួយដើម្បីបើកទ្វារឧត្តមគិតិ និងបញ្ញាញាណ​។ តាមរយៈចំណេះវិទ្យាបានញាំងឲ្យយើងបំផុស​ឡើងនូវថាមពលនៃឧត្តមគិតិ និងថាមពលនៃបញ្ញាញាណ តាមរយៈថាមពលនៃឧត្តមគិតិ និងថាមពលនៃបញ្ញាញាណ ​កាន់តែបានជំរុញឲ្យយើងចេះគិតពិចារណាវិនិច្ជ័យ សិក្សាឈ្វេងយល់ រកឃើញនូវមុខមាត់ពិតប្រាកដ តាមការពិត​សាសនានិងជំនឿ វាគឺជារឿងដាច់ដោយឡែកពីគ្នា។ មុនមិនទាន់កកើតមានរូបរាងជាសាសនា បុព្វការីជននៃសម័យ​បុរាណគឺមាននូវជំនឿរួចស្រេចទៅហើយ ជំនឿទាំងនេះកើតឡើងដោយសារ​ការដឹងគុណ ការគោរពលំទោនចំពោះពិភព​ធម្មជាតិ។

ស្ថិតក្រោមថាមពល វិនិច្ជ័យនៃឧត្តមគិតិ និងបញ្ញាញាណ បានញ៉ាំងឲ្យយើងកាន់តែយល់ច្បាស់ថា តាមការពិតជំនឿគឺជា​សភាវគិតិរបស់មនុស្សគ្រប់រូប បីដូចជាដើមផ្កាឈូករ័ត្នតែងតែបែរទៅរកព្រះអាទិត្យ បីដូចត្រីជាសាម៉ុនតែង តែវិលត្រ​​ឡប់រកទីជំរកដើមរបស់ខ្លួន បីដូចជាក្មេងតែងតែទាមទាររកម្តាយជានិច្ច។

ជំនឿ គឺជាសភាវគិតិវិលត្រឡប់ប្រភពដើមរបស់មនុស្សជាតិ ស្តែងឡើងនូវថាមពលស្វែងរកឬសគល់នៃជីវិត ជំរុញឲ្យ​មនុស្សជាតិធ្វើដំណើរឆ្ពោះទៅរកប្រភពដើមនៃជីវិតរួម ជំនឿក៏កកើតឡើងមកពីសភាវគិតិនៃសេចក្តីថ្លៃថ្នូរដ៏ស្រស់សោភា ​សុខស្ងប់ដ៏ស្រស់សោភា និងសុភមង្គលដ៏ស្រស់សោភា ដែលបានបង្កប់នៅក្នុងដួងចិត្ត និងកំពុងតែដង្ហើយ ហៅដល់​មនុស្សជាតិទាំងមូលផងដែរ។

ដូច្នេះ កាន់តែមាននូវជម្រៅនៃជំនឿ នោះនឹងអាចគោរពរាល់អ្វីៗទាំងអស់ ដឹងគុណរាល់អ្វីៗទាំងអស់ និងមានក្តីមេត្តា​ស្រឡាញ់រាល់អ្វីៗទាំងអស់។ កាន់តែមាននូវកម្ពស់នៃជំនឿ នោះនឹងអាចមានភាពសុខដុមនីយកម្ម មានភាពស្រុះស្រួល ​រួមជាធ្លុងមួយគ្នាបាន អាចរួមរស់ជាមួយមេឃ ធរណី មនុស្ស វត្ថុសពសត្វរុក្ខជាតិទាំងពួង។ កាន់តែមាននូវទំហំនៃជំនឿ ​នោះនឹងអាចមានភាពឳនលំទោន ឲ្យខ្លួនបានសុខស្ងប់ កាយចិត្តស្ថិតក្នុងកម្រិតសូន្យ។

តាមពិតជំនឿ គឺជាការតង្ហើយរកការវិលត្រឡប់ប្រភពដើមនៃចិត្តវិញ្ញាណរបស់យើង ! ដូច្នេះជំនឿនិងជីវភាព ជំនឿនិង​ជីវិត ជំនឿនិងឆាកជីវិត គឺមិនអាចកាត់ផ្តាច់ពីគ្នាបានទេ ! ព្រោះបើជីវភាពដាច់ចេញពីជំនឿ ជីវភាពគ្រាន់តែជាប្រតិកម្ម​នៃសភាវរបស់សត្វប៉ុណ្ណោះ ជីវិតបើដាច់ចេញពីជំនឿ អរិយធម៌ផ្នែកស្មារតី និងអរិយធម៌ផ្នែកវិញ្ញាណត្រូវបានបាត់បង់​រលត់សូន្យ នោះជីវិតអាប់អួរគ្មានរស្មី ដូចមនុស្សស្លាប់ធ្វើដំណើរ បើឆាកជីវិតដាច់ចេញពីជំនឿ ជីវិតប្រៀបដូចជារុក្ខ​ជាតិគ្មានឫសអណ្តែតត្រសែតអស់មួយជីវិត អនថាក្នុងលោកនិងវង្វេងក្នុងមហាសាគរដ៏ធំល្វឹងល្វើយពុំមានទិសដៅច្បាស់​លាស់ ។ ក្រោមការដឹកនាំនៃវិទ្យាផ្នែកជំនឿ សូមឲ្យមនុស្សជាតិទាំងអស់ឆ្ពោះទៅកាន់យុគសម័យថ្មីមួយ ដែលកាយចិត្ត ​និងវិញ្ញាណមានសុខដុមនីយកម្ម និងអរិយធម៌នៃផ្នែកវត្ថុសម្ភារៈ ផ្នែកស្មារតី ផ្នែកវិញ្ញាណរួមតែមួយ បង្កើតឡើងនូវប្រជា ​ជំនឿសកល ទ្វីបលោកគ្រួសារមួយ នេះទើបជាគោលដៅដ៏អស្ចារ្យនៃការវិវត្តកម្មរបស់មនុស្សជាតិ។

វិទ្យាផ្នែកជំនឿ

បញ្ញាញាណនៃបុព្វការីជននៃសម័យបុរាណ​ មុនពេល​ដែលសាសនា មិនទាន់កកើតចេញជារូបរាងពិតប្រាកដ ​គឺមានជំនឿយ៉ាងមុតមាំលើធម្មជាតិ តារាសាស្រ្ត ភូមិ​សាស្រ្ត និងផ្នែកសិល្បៈស្រេចទៅហើយ ពួកលោកជា​អ្នកត្រួសត្រាយនាំផ្លូវនៃវិទ្យាផ្នែកជំនឿ។

វិទ្យាហាក់បីដូចជាកូនសោរមួយដើម្បីបើកទ្វារឧត្តមគិតិ និងបញ្ញាញាណ​។ តាមរយៈចំណេះវិទ្យាបានញាំងឲ្យយើងបំផុស​ឡើងនូវថាមពលនៃឧត្តមគិតិ និងថាមពលនៃបញ្ញាញាណ តាមរយៈថាមពលនៃឧត្តមគិតិ និងថាមពលនៃបញ្ញាញាណ ​កាន់តែបានជំរុញឲ្យយើងចេះគិតពិចារណាវិនិច្ជ័យ សិក្សាឈ្វេងយល់ រកឃើញនូវមុខមាត់ពិតប្រាកដ តាមការពិត​សាសនានិងជំនឿ វាគឺជារឿងដាច់ដោយឡែកពីគ្នា។ មុនមិនទាន់កកើតមានរូបរាងជាសាសនា បុព្វការីជននៃសម័យ​បុរាណគឺមាននូវជំនឿរួចស្រេចទៅហើយ ជំនឿទាំងនេះកើតឡើងដោយសារ​ការដឹងគុណ ការគោរពលំទោនចំពោះពិភព​ធម្មជាតិ។

ស្ថិតក្រោមថាមពល វិនិច្ជ័យនៃឧត្តមគិតិ និងបញ្ញាញាណ បានញ៉ាំងឲ្យយើងកាន់តែយល់ច្បាស់ថា តាមការពិតជំនឿគឺជា​សភាវគិតិរបស់មនុស្សគ្រប់រូប បីដូចជាដើមផ្កាឈូករ័ត្នតែងតែបែរទៅរកព្រះអាទិត្យ បីដូចត្រីជាសាម៉ុនតែង តែវិលត្រ​​ឡប់រកទីជំរកដើមរបស់ខ្លួន បីដូចជាក្មេងតែងតែទាមទាររកម្តាយជានិច្ច។

ជំនឿ គឺជាសភាវគិតិវិលត្រឡប់ប្រភពដើមរបស់មនុស្សជាតិ ស្តែងឡើងនូវថាមពលស្វែងរកឬសគល់នៃជីវិត ជំរុញឲ្យ​មនុស្សជាតិធ្វើដំណើរឆ្ពោះទៅរកប្រភពដើមនៃជីវិតរួម ជំនឿក៏កកើតឡើងមកពីសភាវគិតិនៃសេចក្តីថ្លៃថ្នូរដ៏ស្រស់សោភា ​សុខស្ងប់ដ៏ស្រស់សោភា និងសុភមង្គលដ៏ស្រស់សោភា ដែលបានបង្កប់នៅក្នុងដួងចិត្ត និងកំពុងតែដង្ហើយ ហៅដល់​មនុស្សជាតិទាំងមូលផងដែរ។

ដូច្នេះ កាន់តែមាននូវជម្រៅនៃជំនឿ នោះនឹងអាចគោរពរាល់អ្វីៗទាំងអស់ ដឹងគុណរាល់អ្វីៗទាំងអស់ និងមានក្តីមេត្តា​ស្រឡាញ់រាល់អ្វីៗទាំងអស់។ កាន់តែមាននូវកម្ពស់នៃជំនឿ នោះនឹងអាចមានភាពសុខដុមនីយកម្ម មានភាពស្រុះស្រួល ​រួមជាធ្លុងមួយគ្នាបាន អាចរួមរស់ជាមួយមេឃ ធរណី មនុស្ស វត្ថុសពសត្វរុក្ខជាតិទាំងពួង។ កាន់តែមាននូវទំហំនៃជំនឿ ​នោះនឹងអាចមានភាពឳនលំទោន ឲ្យខ្លួនបានសុខស្ងប់ កាយចិត្តស្ថិតក្នុងកម្រិតសូន្យ។

តាមពិតជំនឿ គឺជាការតង្ហើយរកការវិលត្រឡប់ប្រភពដើមនៃចិត្តវិញ្ញាណរបស់យើង ! ដូច្នេះជំនឿនិងជីវភាព ជំនឿនិង​ជីវិត ជំនឿនិងឆាកជីវិត គឺមិនអាចកាត់ផ្តាច់ពីគ្នាបានទេ ! ព្រោះបើជីវភាពដាច់ចេញពីជំនឿ ជីវភាពគ្រាន់តែជាប្រតិកម្ម​នៃសភាវរបស់សត្វប៉ុណ្ណោះ ជីវិតបើដាច់ចេញពីជំនឿ អរិយធម៌ផ្នែកស្មារតី និងអរិយធម៌ផ្នែកវិញ្ញាណត្រូវបានបាត់បង់​រលត់សូន្យ នោះជីវិតអាប់អួរគ្មានរស្មី ដូចមនុស្សស្លាប់ធ្វើដំណើរ បើឆាកជីវិតដាច់ចេញពីជំនឿ ជីវិតប្រៀបដូចជារុក្ខ​ជាតិគ្មានឫសអណ្តែតត្រសែតអស់មួយជីវិត អនថាក្នុងលោកនិងវង្វេងក្នុងមហាសាគរដ៏ធំល្វឹងល្វើយពុំមានទិសដៅច្បាស់​លាស់ ។ ក្រោមការដឹកនាំនៃវិទ្យាផ្នែកជំនឿ សូមឲ្យមនុស្សជាតិទាំងអស់ឆ្ពោះទៅកាន់យុគសម័យថ្មីមួយ ដែលកាយចិត្ត ​និងវិញ្ញាណមានសុខដុមនីយកម្ម និងអរិយធម៌នៃផ្នែកវត្ថុសម្ភារៈ ផ្នែកស្មារតី ផ្នែកវិញ្ញាណរួមតែមួយ បង្កើតឡើងនូវប្រជា ​ជំនឿសកល ទ្វីបលោកគ្រួសារមួយ នេះទើបជាគោលដៅដ៏អស្ចារ្យនៃការវិវត្តកម្មរបស់មនុស្សជាតិ។

Musicality bokeh background

គណៈមហាធម៌មេត្រីកម្ពុជា

Copyright © 2024